Cambodian

 

CambodiaTN

 

ស្វាគមន៍ដល់ក្រុមការងារលោកហ្គីល

លោកអេ.អែល និង ចយ ហ្គីល មានការចូលរួមក្នុងការបង្រៀនពីសេចក្តីពិត ដែលចេញពីព្រះបន្ទូលនៃព្រះមក ទៅដល់ពួកអ្នកជឿនៅជុំវិញពិភពលោក តាមរយៈការធ្វើជាគំរូរបស់ពួកគេផ្ទាល់ៗ គឺដែលចេញពីសៀវភៅ សម្ភារៈ សម្រាប់ហ្វឹកហ្វឺន និងការបង្រៀននៅតាមសាលាកិច្ចការអន្តរជាតិ ព្រមទាំងវិទ្យាស្ថានព្រះគម្ពីរផ្សេងៗទៀត ។

វត្ថុបំណងរបស់ពួកគេ គឺចង់ឃើញអ្នកជឿគ្រប់គ្នា មានសកម្មភាពក្នុងសេចក្តីជំនឿ និងមានសិទ្ធិអំណាចតាម រយៈអំណាចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ -សម្រេចជោគជ័យតាមព្រះបន្ទូលព្រះយេស៊ូវដែលចែងថា “ការងារដែលខ្ញុំធ្វើ នោះអ្នកក៏ធ្វើដែរ” ។

សៀវភៅដែលមានរាយឈ្មោះនៅខាងក្រោម និងមានគូសបន្ទាត់សម្រាប់ជ្រើសរើស គឺមានលទ្ធភាពសម្រាប់ ឱ្យលោកអ្នកប្រើប្រាស់ ជាឯកជន សាលាព្រះគម្ពីរ ឬក៏តាមការបង្រៀនផ្សេងៗទៀត ។ សៀវភៅទាំងនោះអាចត្រូវបាន ទាញយកមកបោះពុម្ព ដោយមិនចាំបាច់ទទួលការអនុញ្ញាតបាន ។ ក្រុមការងាររបស់លោកហ្គីល គ្រាន់តែសូមកុំឱ្យយក ទៅលក់ ឬធ្វើជំនួញយកចំណេញដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធតែប៉ុណ្ណោះ ។

ដើម្បីធ្វើការទាញយក (ឌៀនឹលៀដា) សៀវភៅទាំងនេះ លោកអ្នកត្រូវតែមានកម្មវិធី អាក្រូបាត រីដឺរ (ចៅរៀបាត ដ្រោរេ) ទើបអាចធ្វើការទាញយកចេញពី
ឹឹឹ។ដាបៀេ។ចៀម បាន ដោយមិនបាច់បង់លុយ ។

សូមមេត្តាអត់ធ្មត់ ចំពោះទំហំរបស់ហ្វាលទាំងនេះ ដែលជួនកាល អាចមានការយីតយ៉ាវក្នុងការទាញយក កម្មវិធីនេះ ។

ប្រសិនបើលោកអ្នកមានចិត្តចង់ឧបត្ថម្ភ ដល់ក្រុមការងាររបស់លោកហ្គីល ជួយជាថវិកាដល់កម្មវិធី វ៉ិបសាយ សូមចុចគ្លិកត្រង់នេះ

ជាមួយលោកគ្រូ ម៉ា៉ុក ម៉ុនី – ពួកជំន៉ុំចំរូតខ្មែរ គ្កុងឡងប ៊ិច រដ្ឋកាលីហ្វ័រនីយ៉ា 

អវីកតីខ្ដ្លគ្រង់មនបនទូល…ជាមួយ ប៉ាប៉ា លហ្គៀល 

ព្រះចេស្តាដែលប្រោសឲ្យជា          អំណាចនៃគ្រាប់ពូជ 

១-រូបភាពនៃការកើតជាថ្មី -nci

Cambodian-NCI-page0001

ការរុករកឃើញអ្នកដែលធ្វើឱ្យយើងបានកើតជាថ្មី! ការបើកសម្តែងនូវសេចក្តីសុចរិត ដែលពេញដោយអំណាច ចេស្តានេះ គឺត្រូវតែផ្សាយចេញទៅដល់ពួកអ្នកជឿ ពីអារម្មណ៍ដែលគិតថា ខ្លួនត្រូវចុះចាញ់ មានទោសកំហុស ការជំនុំជម្រះ ភាពថោកទាប និងភាពខ្វះខាត ដើម្បីបញ្ជាក់ថាពួកគេពិតបានមានរូបភាពនៃព្រះគ្រីស្ទមែន ។

Download

២- សិទ្ធិអំណាចរបស់អ្នកជឿ -aut

Cambodian-Authority-ព្រះអាទិករទ្រង់បានបង្ហាញឱ្យឃើញ នូវគោលបំណងដ៏អស់កល្បរបស់ទ្រង់ ដល់មនុស្សជាតិ ដែលទ្រង់មាន បន្ទូលថា “ចូរឱ្យមានអំណាចគ្រប់គ្រងលើ!” លោកអ្នកនឹងដើរក្នុងភាពរឹងប៉ឹងថ្មីមួយ ដែលធ្វើឱ្យលោកអ្នកមានជ័យជម្នះ លើសាតាំង និងអំណាចនៃវិញ្ញាណអាក្រក់ ក្នុងការរស់នៅ និងកិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នក ។

Download

៣- ការរស់នៅប្រកបដោយអធិធម្មជាត - sup

Cambodian-Supernatural-page0001ការទំនាក់ទំនងដ៏ស្និទ្ធស្នាលមួយជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធ នោះគឺជាការរុករកឃើញនូវអំណោយទានទាំង ប្រាំបួន នៃព្រះវិញ្ញាណបរិសុទ្ធ ។ លោកអ្នកនឹងមានបំណងស្រេកឃ្លាន ដើម្បីទទួលនូវអំណោយទានទាំងនេះចូលទៅក្នុង ជីវិតរបស់លោកអ្នក ឱ្យបានរស់នៅជាជីវិតថ្មី គឺជាការរស់នៅប្រកបដោយអធិធម្មជាតិ ។

Download

៤- ការប្រទានអំណាចរបស់ព្រះសម្រាប់ការប្រោសឱ្យជា - hea

Cambodian-Healing-page0001ការដាក់គ្រឹះដ៏រឹងមាំនៃំព្រះបន្ទូលរបស់ព្រះ ដែលនឹងបញ្ចោញសេចក្តីជំនឿ សម្រាប់ការទទួល ឬការបំេពេញ ការងារប្រោសឱ្យជាយ៉ាងមានប្រសិទ្ធិភាព ។ ព្រះវត្តមាននៃព្រះរាជកិច្ចរបស់ព្រះយេស៊ូវ និងពួកសាវកដែលមានទុកជា គំរូមកដល់សម័យសព្វថ្ងៃនេះ ។

គ្រូបង្រៀនដែលចេញពីជនជាតិភីលីពីន បានសរសេរថាៈ “ខ្ញុំគ្រាន់តែចង់ឱ្យលោកអ្នកដឹងថា តើខ្ញុំត្រូវតែថ្លែង សេចក្តីសរសើរចំពោះសៀវភៅរបស់បណ្ឌិតហ្គីលដោយរបៀបណា ចំពោះការដែលពួកគាត់បានទទួលសិទ្ធិ មកពីការ ប្រទានអំណាចនៃការប្រោសឱ្យជារបស់ព្រះ ដែលខ្ញុំបានទិញចំនួនមួយកុព្វី ពីរឬបីឆ្នាំកន្លងមកហើយ នៅពេលដែលខ្ញុំត្រូវ ទទួលការរងឈឺចាប់ដោយសារជម្ងឺមហារីកក្រពេញទីរ៉ូអ៊ីដ”។ ខ្ញុំបានអានគ្រប់ពាក្យទាំងអស់នៅក្នុងមេរៀននេះ ហើយក៏ បានជឿ ព្រមទាំងបានអនុវត្តនៅក្នុងជីវិតរបស់ខ្ញុំ ហើយរោគមហារីកនេះក៏បានជា និងបានទុកជាប្រវត្តិសាស្ត្រ ។ សូមថ្វាយសិរីល្អដល់ព្រះដ៏ជាព្រះ!

Download

៥-ការសរសើរ និងការថ្វាយបង្គំ - p&w

Cambodian-PW-page0001ការបើកសម្តែងនូវជីវិតផ្លាស់ប្រែដែលមកពីព្រះ គឺជាគោលបំណងដ៏អស់កល្បសម្រាប់ការសរសើរ និងការ ថ្វាយបង្គំ ការរំដោះពួកអ្នកជឿឱ្យចូលទៅក្នុងការរំភើបចិត្ត ដែលបង្ហាញនូវការសរសើរតម្កើង នៅក្នុងជីវិតប្រចាំថ្ងៃរបស់ គេតាមព្រះគម្ពីរ ។ ពួកអ្នកជឿនឹងរៀនសូត្រនូវរបៀបចូលទៅក្នុងព្រះវត្តមាននៃព្រះ ក្នុងការថ្វាយបង្គំឱ្យបានកាន់តែ ជិតស្និទ្ធឡើង ។

Download

៦-ការផ្សាយដំណឹងល្អប្រកបដោយការអស្ចារ្យ - mie

Cambodian-Evangelism-page0001យើងត្រូវតែរុករកឱ្យឃើញ នូវរបៀបដែលពួកជំនុំនៅក្នុងព្រះគម្ពីរកិច្ចការបានធ្វើ គឺជាបទពិសោធន៍ ដូចជា ទីសម្គាល់ ការអស្ចារ្យ និងការធ្វើការអស្ចារ្យក្នុងការប្រោសឱ្យជា នៅក្នុងជីវិតរបស់យើង នៅពេលដែលយើងបានត្រឡប់ មកជាផ្នែកមួយនៃចុងរដូវចម្រូតដ៏អស្ចារ្យ កៃរាផ្សាយដំណឹងល្អប្រកបដោយការអស្ចារ្យ ។

Download

៧-ការអធិស្ឋាននាំយកពីស្ថានសួគ៌មកផែនដី pra

Cambodian-Prayer-page0001ការរុករកឱ្យឃើញ នូវរបៀបដែលលោកអ្នកអាចបញ្ចោញ នូវសិទ្ធិអំណាច អំណាចេស្តា នគរ និងបំណងព្រះ ហឫទ័យរបស់ព្រះ ឱ្យបានសម្រេចនៅផែនដី ដូចជានៅស្ថានសួគ៌ដែរ ។ តាមរយៈការទូលសូមជំនួស ដោយសេចក្តី អធិស្ឋានតាមព្រះបន្ទូល ការអធិស្ឋានដោយសេចក្តីជំនឿ និងដោយការព្រមព្រៀងគ្នា នោះលោកអ្នកអាចនឹងទទួលនូវ ការផ្លាស់ប្រែជីវិត គ្រួសាររបស់លោកអ្នក និងលោកិយទាំងមូលបាន ។

Download

៨-ពួកជំនុំដែលមានជោគជ័យ cht

Cambodian-Church-page0001ព្រះយេស៊ូវទ្រង់មានបន្ទូលថា “ខ្ញុំនឹងសង់ពួកជំនុំរបស់ខ្ញុំ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងមិនអាច
ទាស់ទទឹងបានឡើយ” ។ ព្រះគម្ពីរកិច្ចការនិយាយពីពួកជំនុំ ដែលមានសកម្មភាពទុកជាគំរូ ដែលមានជាទីសម្គាល់ និង ការអស្ចារ្យ ចំពោះពួកជំនុំរបស់ទ្រង់នៅសម័យសព្វថ្ងៃនេះ ។

Download

៩-អំណោយទាននៃការងារ - mig

Cambodian-MinGifts-page0001ព្រះយេស៊ូវទ្រង់បានប្រទាននូវអំណោយទានដល់មនុស្ស ។ ការរុករកឱ្យឃើញ នូវអំណោយទានទាំងនេះ គឺ ត្រូវបង្ហូរមកនៅក្នុងពួកជំនុំទាំងអស់គ្នា “ដើម្បីរៀបចំមនុស្សរបស់ព្រះសម្រាប់ការងារបម្រើ” ។ ការសិក្សានេះនឹងជួយ មនុស្សជាច្រើនឱ្យយល់នូវការត្រាស់ហៅរបស់ព្រះសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

Download

១០-គំរូសម្រាប់ការរស់នៅ - pat

Cambodian-Patterns-page0001សេចក្តីពិតដ៏ជាគ្រីស្ទមាំនៃព្រះបន្ទូលព្រះ គឺបានមកដោយមានជីវិតនៅក្នុងការសិក្សាដ៏ពេញនិយមនេះ ។ ការ ទាយទំទាយពីការយាងមករបស់ព្រះមេស៊ី គឺជាព្រិត្តការណ៍ ជាគំរូ និងជាការធ្វើការអស្ចារ្យនៅក្នុងព្រះគម្ពីរសញ្ញាចាស់

គឺជាផែនការ និងគោលបំណងដ៏អស់កល្បរបស់ព្រះ មកដល់សម័យសព្វថ្ងៃនេះ ។ឥ

Download

donate_spr-sum